ថ្ងៃទី០៤ខែមេសាឆ្នាំ២០១៦ឯកឧត្តម ខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់បានអញ្ជើញទៅមើលការសាងសង់ស្ពានចំនួន០២កន្លែង
ដែលកំពុងស្ថាបនាឆ្លងកាត់ស្ទឹងពោធិ៍សាត់មានទីតាំងភូមិសាស្ត្រភូមិកំពង់ល្វា ទឹកដីឃំុលាច និង ឃុំសំរោងស្រុកភ្នំក្រវាញ ។
និងមួយកន្លែងទៀតមានទីតាំងភូមិក្របៅជ្រុំ ស្ថិតក្នងឃុំព្រងិល និង ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។
តាមការបញ្ជាក់ពីលោក ផង់ សារិន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំក្រវាញ និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រងិលបានឲ្យដឹងថា:ស្ពានឈើដែលសាង់ហើយជាស្ថាពរ ១០០%និងដាក់ដាក់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ចាប់ពីថ្ងៃទី១០ខែមេសានេះហើយ ។
ឯស្ពាន០១កន្លែងទៀតធ្វើពីបេតុងមានប្រវែង១២០ម៉ែត្រ ទទឹង ៨ម៉ែត្រ គ្រោងនិងសាងសង់ចំនួន០២ឆ្នាំ ឲ្យរួចរាល់។(សូមបញ្ជាក់ដែរថាស្ពានបេតុងបានចាប់ដំណើរការកាលពីថ្ងៃទី១៥ខែមករា២០១៦ មានកងវិស័្វកកម្មចំនួន៣០នាក់និងអ្នកបច្ចេកទេសចំនួន១០នាក់)
ឯកឧត្តម ខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់បានអញ្ជើញទៅមើលការសាងសង់ស្ពាន
