ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ទីររៀបចំដែនដីនគររូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ត


ប្រកាសតែងតាំង និងសម្រួលភារកិច្ច ជូនមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ មន្ត្រីរាជការចំនួន ០៥រូប នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់់ និងការិយាល័យរៀចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ត្រូវបានតែងតាំង និងសម្រួលសម្រួលភារកិច្ចជូន តាមប្រកាសលេខ ២៦៦១ដនស/អរប/បុ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងរុៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចនេះ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា មន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់់ និងការិយាល័យរៀចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ចំនួន ០៥រូប ដែលត្រូវប្រកាស និងសម្រួលភារកិច្ចជូនរួមមាន៖
១-លោក ឈ ម៉ៅ ជាអនុប្រធានការិយាល័យរៀចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលក្រុងពោធិ៍សាត់ ជំនួសលោក ហួត សំអាត ដែលទទួលភារកិច្ចថ្មី។
២-លោក ហួត សំអាត ជាប្រធានការិយាល័យលំនៅឋាន។
៣-លោក ម៉ឹង សុជាតា ជាប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
៤-លោក ចេង ប៊ុនលេខ ជាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
៥-លោកស្រី រុន រ៉ាវី ពីអនុប្រធានការិយាល័យរដ្ឋបាល ទៅជាអនុប្រធានការិយាល័យលំនៅឋាន៕

WhatsApp Image 2016-10-28 at 8.59.01 AM WhatsApp Image 2016-10-28 at 8.59.03 AM WhatsApp Image 2016-10-28 at 8.59.06 AM WhatsApp Image 2016-10-28 at 8.59.09 AM WhatsApp Image 2016-10-28 at 8.59.13 AM WhatsApp Image 2016-10-28 at 8.59.16 AM WhatsApp Image 2016-10-28 at 8.59.19 AM WhatsApp Image 2016-10-28 at 8.59.23 AM WhatsApp Image 2016-10-28 at 8.59.25 AM WhatsApp Image 2016-10-28 at 8.59.26 AM WhatsApp Image 2016-10-28 at 8.59.27 AM WhatsApp Image 2016-10-28 at 8.59.28 AM WhatsApp Image 2016-10-28 at 8.59.30 AM WhatsApp Image 2016-10-28 at 8.59.31 AM WhatsApp Image 2016-10-28 at 8.59.34 AM WhatsApp Image 2016-10-28 at 8.59.36 AM WhatsApp Image 2016-10-28 at 8.59.37 AM WhatsApp Image 2016-10-28 at 8.59.39 AM WhatsApp Image 2016-10-28 at 8.59.41 AM WhatsApp Image 2016-10-28 at 8.59.42 AM WhatsApp Image 2016-10-28 at 8.59.44 AM WhatsApp Image 2016-10-28 at 8.59.45 AM