ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមការងារសអកខេត្ត និង លោក ឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ប្រធានកិត្តិយសស្រុក មេឃុំ មេប៉ុស្តិ៍ មេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងក្រុមការងារ ស.អ.កខេត្ត ស្រុក សាខាឃុំ ចំនួន២១ នាក់ បានចុះជួបផ្ទាល់ដល់ផ្ទះ សមាជិកអតីតយុទ្ឋជនដែលជួបការលំបាកជាងគេ នៅតាមឃុំ ទាំង១១របស់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។