ឯកឧត្តមបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់


ឯកឧត្តមបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អញ្ជើញបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការជំរុញ និងការតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ជូនសិក្ខាកាមមកពី ០៥ខេត្ត ជាង២០០នាក់ ក្នុងនោះមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

អង្គសិក្ខាសាលា ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម ខេត្តពោធិ៍សាត់ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលបំណង “ជំរុញ និងការតាមដានត្រួតពិនិត្យ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨” ដោយផ្តោតសំខាន់លើ៖
១-ការតម្រង់ទិសសម្រាប់ការអនុវត្តបន្ត ពាក់ព័ន្ធទៅនឹងផែនការសកម្មភាព របស់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ដែលនៅសេសសល់។
២-លិខិតបទដ្ឋានគតិយុត្ត ដែលបានអនុម័ត និងដាក់ឱ្យអនុវត្តនាពេលកន្លងមក។
៣-ការងារកែទម្រង់ដែលមានលក្ខណៈអន្តរវិស័យ។
៤-យន្តការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨។

ឯកឧត្តមបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ដ៏ល្អមួយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថាន សហគ្រាសសាធារណៈ បានចូលរួមជំរុញ និងតាមដានការអនុវត្ត កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានតាមលទ្ធផលរំពឹងទុក ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា៕

WhatsApp Image 2016-11-07 at 9.57.41 AM WhatsApp Image 2016-11-07 at 9.55.44 AM WhatsApp Image 2016-11-07 at 9.55.50 AM WhatsApp Image 2016-11-07 at 9.56.39 AM WhatsApp Image 2016-11-07 at 9.57.07 AM WhatsApp Image 2016-11-07 at 9.57.09 AM WhatsApp Image 2016-11-07 at 9.57.10 AM WhatsApp Image 2016-11-07 at 9.57.17 AM WhatsApp Image 2016-11-07 at 9.57.19 AM WhatsApp Image 2016-11-07 at 9.57.22 AM WhatsApp Image 2016-11-07 at 9.57.25 AM WhatsApp Image 2016-11-07 at 9.57.26 AM WhatsApp Image 2016-11-07 at 9.57.28 AM WhatsApp Image 2016-11-07 at 9.57.36 AM WhatsApp Image 2016-11-07 at 9.57.38 AM WhatsApp Image 2016-11-07 at 9.57.40 AM