ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំមន្ត្រីរាជការ សមាជិកាសមាគមនារី និងប្រជាពលរដ្ឋប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅលើបូរីវប្បធម៌កោះសំពៅមាស


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការ សមាជិកាសមាគមនារី និងប្រជាពលរដ្ឋ សរុបជាង១ម៉ឺននាក់ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង នៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីឲ្យសាកសម្យជាខេត្ត ដែលទទួលបានរង្វាន់ផ្ការំដួល២ទង និងជាទីក្រុងស្អាតផងដែរ។

ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាកម្សាន្ត ប្រកបដោយក្តីសប្បាយរីករាយ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យអុំទូក នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក។ ព្រះរាជពិធីនេះ ធ្វើឡើងដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀងតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម៕

WhatsApp Image 2016-11-14 at 9.48.01 PM WhatsApp Image 2016-11-14 at 9.37.41 PM WhatsApp Image 2016-11-14 at 9.38.13 PM WhatsApp Image 2016-11-14 at 9.38.21 PM WhatsApp Image 2016-11-14 at 9.38.28 PM WhatsApp Image 2016-11-14 at 9.38.41 PM WhatsApp Image 2016-11-14 at 9.38.54 PM WhatsApp Image 2016-11-14 at 9.39.09 PM WhatsApp Image 2016-11-14 at 9.39.16 PM WhatsApp Image 2016-11-14 at 9.39.23 PM WhatsApp Image 2016-11-14 at 9.39.31 PM WhatsApp Image 2016-11-14 at 9.40.53 PM WhatsApp Image 2016-11-14 at 9.41.49 PM WhatsApp Image 2016-11-14 at 9.44.51 PM WhatsApp Image 2016-11-14 at 9.45.18 PM WhatsApp Image 2016-11-14 at 9.46.12 PM WhatsApp Image 2016-11-14 at 9.47.03 PM WhatsApp Image 2016-11-14 at 9.47.07 PM WhatsApp Image 2016-11-14 at 9.47.19 PM WhatsApp Image 2016-11-14 at 9.47.31 PM WhatsApp Image 2016-11-14 at 9.47.34 PM WhatsApp Image 2016-11-14 at 9.47.36 PM WhatsApp Image 2016-11-14 at 9.47.56 PM WhatsApp Image 2016-11-14 at 9.47.58 PM WhatsApp Image 2016-11-14 at 9.48.00 PM