ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលជូនដំណើរនិងឧបត្ថម្ភដល់ក្រុមកីឡាករទូក “ង”


នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានជួបសំណេះសំណាលជូនដំណើរនិងឧបត្ថម្ភដល់ក្រុមកីឡាករទូក “ង” ចំនួនពីរទូកមកពីខេត្តពោធិ៍សាត់។
១. រាំងទិលសាគរសែនមានជ័យ ឈ្នះ ចំនួន៤ដង
សរុបកីឡាករ៩១នាក់ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់កីឡាករម្នាក់ៗចំនួន ១៥ម៉ឺន​រៀល និងប្រាក់រង្វាន់ ចំនួន៧ម៉ឺនរៀល។
២. តេជោកែវវិជ័បារមីចៅសែន ឈ្នះ ចំនួន២ដង
សរុបកីឡាករ៩១នាក់ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់កីឡាករម្នាក់ៗចំនួន ១៥ម៉ឺនរៀល និងប្រាក់រង្វាន់ ចំនួន៤ម៉ឺនរៀល។
-គណៈកម្មការស្រុកចំនួន ៥១នាក់ ទទួលបានការឧបត្ថម្ភថវិកាម្នាក់ៗចំនួន ១៥ម៉ឺនរៀល។
ក្នុងនោះដែរទោះជាទូកខេត្តពោធិ៍សាត់មិនបានទទួលជ័យជំនះមួយរយភាគរយក៏ដោយ ក៏ឯកឧត្តម បានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ និងជូនពរក្រុមកីឡាករទាំងអស់ធ្វើដំណើរទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

15094907_367831203568966_1211205942918906628_n 14993384_367831123568974_2931416065352718108_n 15027966_367831230235630_5863806711086188468_n