ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញចូលរួម ក្នុងកម្មវិធីចាក់វ៉ាក់សាំងសារទឹក ដល់សត្វគោ ៩៨ក្បាល និងក្របី ៧៥ក្បាលស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងកម្មវិធីចាក់វ៉ាក់សាំងសារទឹក ដល់សត្វគោ ៩៨ក្បាល និងក្របី ៧៥ក្បាល ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗក្នុងរដូវចេញវស្សា ពីព្រោះសត្វពាហៈនៈជាកម្លាំងអូសទាញដ៏មានសារៈសំខាន់ របស់បងប្អូនប្រជាកសិករ។

ពិធីនេះប្រារព្ធធ្វើឡើង នៅក្នុងបរិវេណអនុវិទ្យាល័យកំពែង ស្ថិតក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយមានវត្តមាន ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ឆ្លៀតក្នុងឱកាសនោះ ប្រតិភូក៏បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោសិប្បនិម្មិត ពូជដ្រាម៉ាន់ របស់ប្រជាកសិករឈ្មោះ ទ្រី សុភក្ត្រ រស់នៅភូមិទួលគ្រោះ សង្កាត់ចម្រើនផល ដែលចាប់ផ្តើមចិញ្ចឹមពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្នបានចំនួន ២១ក្បាល ដោយក្នុងមួយក្បាលលក់ជាមធ្យមជាង ៤លានរៀល និងបន្តពិនិត្យ ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន លើការដាំស្មៅពូជ សម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមគោទាន់មាត់ របស់ប្រជាកសិករក្នុងភូមិដដែលនោះផងដែរ៕

WhatsApp Image 2016-11-17 at 11.12.24 AM WhatsApp Image 2016-11-17 at 11.12.26 AM WhatsApp Image 2016-11-17 at 11.12.27 AM WhatsApp Image 2016-11-17 at 11.12.29 AM WhatsApp Image 2016-11-17 at 11.12.31 AM WhatsApp Image 2016-11-17 at 11.12.32 AM WhatsApp Image 2016-11-17 at 11.12.35 AM WhatsApp Image 2016-11-17 at 11.12.50 AM WhatsApp Image 2016-11-17 at 11.12.52 AM WhatsApp Image 2016-11-17 at 11.12.54 AM WhatsApp Image 2016-11-17 at 11.12.56 AM WhatsApp Image 2016-11-17 at 11.13.12 AM WhatsApp Image 2016-11-17 at 11.13.15 AM WhatsApp Image 2016-11-17 at 11.13.17 AM WhatsApp Image 2016-11-17 at 11.13.18 AM WhatsApp Image 2016-11-17 at 11.13.21 AM WhatsApp Image 2016-11-17 at 11.13.22 AM