ពោធិ៍សាត់រសៀលថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បាន
អញ្ជើញចូលរួម ក្នុងកម្មវិធីពិនិត្យពិភាក្សាជុំរុញជុំវិញការងារចុះឈ្មោះបោះឆ្នោតទូទាំងក្រុង ដោយមានការអញ្ជើញចូលរួមពី
ឯកឧត្តម លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ទាំង៧ លោក លោកស្រីចៅសង្កាត់ លោក លោកស្រីមេភូមិ
និងយុវជនផងដែរ ក្នុងនោះឯកឧត្តម បានឧបត្ថម ជាថវិកាក្នុងម្នាក់ៗ ២០.០០០រៀល នឹងសារុងចំនួន១ ។
សូមបងប្អូនដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។