លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលា


លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនៃការចាប់ផ្តើមអនុវត្តន៍ គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតកម្ពុជា ដំណាក់កាលទី២ បន្ទាប់ពីសកម្មភាពគម្រោងដំណាក់កាលទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលអនុវត្តដោយអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានប្រារព្ធធ្វើ នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី កញ្ញា អ៊ូ ភិចហុង អនុប្រធានគ្រប់គ្រងគម្រោង នៃអង្គការWorldFish លោកស្រី ឡូវ សំណាន ប្រធានអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) លោកនាយខណ្ឌរដ្ឋបាលជលផល តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាល អភិបាលរងស្រុក អស់លោក លោកស្រី ជាមេឃុំ តាមតំបន់គោលដៅ ព្រមទាំងសិក្ខាកាមជាច្រើននាក់ទៀត។

គម្រោងធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២នេះ ធ្វើឡើងក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពស្បៀងអាហារ និងអាហាររូបត្ថម្ភ សម្រាប់គ្រួសារដែលក្រីក្រ និងងាយរងគ្រោះ នៅតាមជនបទ ជុំវិញបឹងទន្លេងសាប។ ហើយប្រព័ន្ធជលផលតាមវាលស្រែ ត្រូវបានប្រើប្រាស់ដោយពហុប្រយោជន៍មានប្រសិទ្ធភាព និងសមភាព នៅក្នុងសហគមន៍ស្រះជម្រកត្រី សម្រាប់ការបង្កើនផលិតភាព និងលទ្ធភាពនៃធនធានជលផល ព្រមទាំងដំណាំរួមផ្សំផ្សេងៗទៀត៕

15135802_1829899480633163_3223045123464310705_n 15135820_1829899797299798_8253868599558708087_n 15179017_1829899477299830_3738500787366414107_n 15202686_1829899723966472_5606251719258480125_n 15203178_1829899623966482_8556815241619158963_n 15203224_1829899730633138_773352473755836635_n 15219369_1829899483966496_2009331297575007349_n 15219539_1829899630633148_7710195871362855798_n 15219633_1829899613966483_2326022528243074376_n 15241220_1829899720633139_2458806437649286046_n