សិក្ខាសាលាស្តីពីការអនុវត្តន៍គម្រោងប្រើប្រាស់ធនធានទឹក


ដោយមានការជួយឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា(JICA)កាលពីព្រឹកថ្ងទី២២ខែ កញ្ញា ឆ្នាំ ២០១៥ ក្រសួងធនធានទឹក និងឧតុនិយម បានបើកសិក្ខាសាលាមួយ ស្តីពីការអនុវត្តន៍គម្រោងប្រើប្រាស់ធនធានទឹក នៅតាមអាងស្ទឹង ដោយមានការចូលរួមពីឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការដ្ឋបាលក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គនាយករងអាជ្ញាធរជាតិបឹងទន្លេសាប, ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនែគណៈអភិបាលខេត្តពោធិ៍សាត់ និង តំណាងអង្គការ(JICA)។ សិក្ខាកាមដែលចូលរួមមានចំនួន ៦៤នាក់ ក្នុងនោះជាមន្រ្តីពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង សហគមន៍ មួយចំនួនទៀត។ សិក្ខាសាលានេះមានបំណងដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ចំណេះដឹង និងការយល់ដឹង លើវឌ្ឍន៍ភាពនៃគម្រោងប្រើប្រាស់ធនធានទឹក និង តួនាទីភារៈកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹង។ ដោយធ្វើការចែករំលែកពត៌មានបច្ចុប្បន្នភាពលើសេចក្តីប្រកាសថ្មីនៃអនុក្រិត្យស្តីពីការគ្រប់គ្រងអាងទន្លេ។

Jica សមាជិក សមាជិក១ សមាជិក២ សមាជិក៣ សិក្ខាសាលា