ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តមខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈថ្នាក់ជាតិក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់


បញ្ហាប្រឈមជាច្រើនត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិដឹកនាំដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅបរិវេណដីវាល ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បញ្ហាផ្លូវលំជនបទ បញ្ហាអគ្គិសនី បញ្ហាតម្លៃស្រូវ បញ្ហាអាគារសិក្សា បញ្ហាសេវាសុខាភិបាល និងបញ្ហាទំនាស់ដីធ្លី គឺជាកង្វល់ដែលត្រូវបានលើកឡើងក្នុងវេទិកានោះផងដែរ។ ជាការឆ្លើយតបទៅនឹងសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្តម ស៊ុយ សែម និងឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាល់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តនឹងលើកយកមកដោះស្រាយឱ្យមានតម្លាភាព សមស្របទាំងសងខាង ស្របតាមគោលការណ៍ច្បាប់របស់រដ្ឋ ពិសេសចំពោះផ្លូវលំជនបទ អគ្គិសនី និងអាគារសិក្សាថ្មី ក្រុមការងារនឹងដោះស្រាយជូនជាបណ្តើរៗ។ ចំពោះសំណូមពរពាក់ព័ន្ធទៅនឹងសេវាសុខាភិបាល សេវាសាធារណៈ ទំនាស់ដីធ្លី និងករណីផ្សេងៗទៀត ដែលកើតមាននៅក្នុងមូលដ្ឋានគណៈអធិបតីបានសន្យាថា នឹងធ្វើការដោះស្រាយ កែលម្អ តាមរយៈមន្រ្តីដែលមានការពាក់ព័ន្ធ តែសូមឱ្យប្រជាពលរដ្ឋចូលរួមសហការទាំងអស់គ្នា ទើបដំណើរការទៅបានល្អ។

នៅក្នុងវេទិកានោះ គណៈអធិបតីក៏បានស្នើឱ្យមន្រ្តីជំនាញ ដែលមានការពាក់ព័ន្ធ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរពាណិជ្ជកម្ម មន្ទីរសុខាភិបាលខេត្ត មន្ទីរធនធានទឹក អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរមូលដ្ឋានបានឡើងបកស្រាយ និងផ្តល់ជាយោបល់លើបញ្ហាដែលកើតមានក្នុងមូលដ្ឋាន នៅក្នុងវេទិកាសាធារណៈនោះ៕

WhatsApp Image 2016-12-05 at 11.41.31 AM WhatsApp Image 2016-12-05 at 11.40.34 AM WhatsApp Image 2016-12-05 at 11.40.38 AM WhatsApp Image 2016-12-05 at 11.40.40 AM WhatsApp Image 2016-12-05 at 11.40.43 AM WhatsApp Image 2016-12-05 at 11.40.45 AM WhatsApp Image 2016-12-05 at 11.40.48 AM WhatsApp Image 2016-12-05 at 11.40.51 AM WhatsApp Image 2016-12-05 at 11.40.55 AM WhatsApp Image 2016-12-05 at 11.40.56 AM WhatsApp Image 2016-12-05 at 11.40.58 AM WhatsApp Image 2016-12-05 at 11.40.59 AM WhatsApp Image 2016-12-05 at 11.41.01 AM WhatsApp Image 2016-12-05 at 11.41.05 AM WhatsApp Image 2016-12-05 at 11.41.08 AM WhatsApp Image 2016-12-05 at 11.41.11 AM WhatsApp Image 2016-12-05 at 11.41.16 AM WhatsApp Image 2016-12-05 at 11.41.18 AM WhatsApp Image 2016-12-05 at 11.41.20 AM WhatsApp Image 2016-12-05 at 11.41.21 AM WhatsApp Image 2016-12-05 at 11.41.26 AM WhatsApp Image 2016-12-05 at 11.41.27 AM