ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ ប៉ែន​ ណាវណ្ណ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់​ បាននាំយកថវិកាមរណៈសង្គ្រោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល​ យកទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន


រសៀលថ្ងៃទី០៧ ខែធ្ នូឆ្នាំ ២០១៦​ ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ ប៉ែន​ ណាវណ្ណ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់​ ប្រធាន​ ស.អ.ក​ ខេត្តពោធិ៍សាត់​ ,លោកមេបញ្ញ្ជាការកងរាជអាវុធហត្តខេត្ត​ លោកសមាជិកក្រុមប្រឹក្សាស្រុកក្រវាញ និងក្រុមការងារ​ ស.អ.ក​ ថ្នាក់ខេត្ត​ និង​ សាខាឃុំ សរុបចំនួន 15នាក់ បាននាំយកថវិកាមរណៈសង្គ្រោះរបស់ ស.អ.ក ចំនួន ៤,០០០,០០០រៀល​ យកទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ឈ្មោះ ប៉ឹង ថឹក ដែលជាគ្រួសារ​ ពលី ភេទ ប្រុស ដែលបានទទួល មរណៈភាពនៅ​ម៉ោង​ ០៩: ២២នាទី ថ្ងៃទី២៤.១១-២០១៦ ដោយជរាពាធ ស្ថិតក្នុងភូមិតាសាស់ ឃុំផ្ទះរុង ស្រុក​ក្រវាញ​ ខេត្តពោធិ៍សាត់។
ក្នុងឪកាសនោះ ឯកឧត្តមប្រធាន ស.អ.ក ខេត្ត ​បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព​ និងក្រុមការងារ​ អានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់​ផងដែរ​ ៕

15267836_1247197948678789_5461435567351872117_n 15317741_1247197958678788_5513496938131169971_n 15319034_1247197988678785_1015994518109058029_n 15326501_1247197992012118_1927916299427125101_n 15380769_1247264552005462_4161890377422469116_n 15390961_1247264448672139_7160295484128223937_n 15391085_1247264438672140_5220674662797402351_n 15400372_1247264862005431_2852128548926516799_n 15420937_1247264628672121_6161772466036216027_n