អំណោយរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ត្រូវបានលោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់


បើទោះបីជាឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប់រវល់បំពេញភារកិច្ចនៅរាជធានីភ្នំពេញយ៉ាងណាក្តី ក៏ឯកឧត្តមបានយល់ពីសុខទុក្ខ ព្រមទាំងបានចាត់ឲ្យក្រុមការងារ បន្តផ្តល់ស្បៀងដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ដែលទទួលរងការប៉ះពាល់ ដោយទឹកជំនន់ លេចលង់ផលដំណាំ ស្រូវ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ជាងមួយយប់ពីរថ្ងៃ ចាប់តាំងពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។

ការផ្តល់ស្បៀងសង្គ្រោះបឋមខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តផងដែរ។

WhatsApp Image 2016-12-22 at 2.32.28 PM WhatsApp Image 2016-12-22 at 2.31.14 PM WhatsApp Image 2016-12-22 at 2.31.45 PM WhatsApp Image 2016-12-22 at 2.32.03 PM WhatsApp Image 2016-12-22 at 2.32.18 PM