លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកអំណោយទៅចែកជូនដល់ជនចាស់ជរា


នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ អមដំណើរដោយលោកស្រី ម៉ែន អភិបាលរងនៃគណៈអភិបាលក្រុង

ពោធិ៍សាត់ និងមន្ត្រីក្រោមឳវាទ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជូនជនទុរគត និងជនចាស់ជរារួមមានៈ១ លោកយាយ អ៊ុត ភឿង អាយុ ៥៦ ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន ២ លោក យាយ វ៉ែន សម អាយុ ៨៧ ឆ្នាំ រស់នៅភូមិ លាវ ៣ លោក យាយ ចឹក រឿម អាយុ ៥៧ ឆ្នាំ រស់នៅភូមិស្វាយមាស ក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម ទឹកតរី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៥០០០០(ប្រាំមឺុនរៀល)។

ក្រុងចែកអំណោយ ក្រុងចែកអំណោយ១ ក្រុងចែកអំណោយ២ ក្រុងចែកអំណោយ៣ ក្រុងចែកអំណោយ៤ ក្រុងចែកអំណោយ៥