អាហារូបករណ៍អគ្គិសនីសម្តេច ហ៊ុន សែន សរុប១៨០កន្លែង ត្រូវបានប្រគល់ជូននិស្សិតនៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនីជាលើកទីបី បើសរុបពីពេលមុនផងមាននិស្សិត ៧៤៨នាក់ (នារី ១៦៥នាក់) បានទទួលរួចហើយ។ ការជួយនេះធ្វើឲ្យប្អូនៗមានលទ្ធភាពរៀនថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្ររង ។ ឯឧ កែវ រតនៈ បានរំលេចពីការរីកចម្រើនរបស់វិស័យថាមពលដែលកំពុងមានសន្ទុះទៅមុខជាវិជ្ជមាន ហើយបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជូននិស្សិតថ្មីផង ។ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះអនុភាពអគ្គិសនីកើនឡើង១១ដង ដោយសារមានគោលនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់របស់រាជរដ្ឋាភិបាល ។