ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានដាក់វិធានការយ៉ាងក្តៅគគុក ជុំវិញការប្រើប្រាស់កម្លាំងសរុប ដើម្បីបង្ក្រាប និងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃ ពីសំណាក់ជនខិលខូចមួយចំនួន នៅតំបន់ឧទ្យានជាតិភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។
ការលើកឡើងបែបនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំពិភាក្សា ដោះស្រាយ និងលើកវិធានការណ៍ទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃ ដោយបាកការចូលរួមពី លោកស្រី Suwanna Gauntlett ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) មន្ទីរជំនាញ អាជ្ញាធរស្រុក មេភូមិ មេឃុំ និងប្រជាពលរដ្ឋមូលដ្ឋាន៕