រសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ កិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រោមអធិបតីភាព លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុង
ដើម្បីឆ្លុះបញ្ចាំងពីលទ្ធិផលការងារលើគ្រប់វិស័យរបស់រដ្ឋបាលក្រុង នៃការអនុវត្តន៍ការងារពេញមួយឆ្នាំ របស់ការិយាល័យចំណុះជំនាញ សង្កាត់ទាំង៧ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងក្រុងពោធិ៍សាត់ ដែលគោដៅនៃកិច្ចប្រជុំគឺ លទ្ធផលសម្រេចបាន បញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ និងផែនការអនុវត្តន៍បន្តរឆ្នាំ ២០១៧ សម្រាប់បម្រើផលប្រយោជន៍ជូន ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អោយមានការអភិវឌ្ឍន៍ និងរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលើវិស័យរដ្ឋបាលសារធារណៈ និងយន្តការនៃការដោះស្រាយ ឆ្លើយតបឲ្យបានលឿននូវរាល់គ្រប់ក្តីកង្វល់ សំណូមពរ នៅមូលដ្ឋាន ក៍ដូចជាការធានានូវសណ្តាប់ធ្នាប់ សន្តិសុខ សុវត្តិភាពជូនសាធារណៈជន ជាតិ និងអន្តរជាតិ ។
លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់បានចូលប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីលទ្ធិផលការងារលើគ្រប់វិស័យរបស់រដ្ឋបាលក្រុង
