ឯកឧត្តម ម៉ក់ រ៉ា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សសង្កាត់បន្ទាយដី


ឯកឧត្តម ម៉ក់ រ៉ា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សសង្កាត់បន្ទាយដី

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សសង្កាត់បន្ទាយដី។

អង្គសន្និបាទនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការបក្សធំអូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី គណៈអចិន្ត្រៃគណបក្សខេត្ត ប្រធាន អនុប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិសង្កាត់សរុបប្រមាណ ១២៣៥នាក់។

នៅក្នុងឱកាសនោះ ក៏មានការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់បន្ទាយដី ចំនួន ១៥នាក់ ដោយជ្រើសរើសតែ ៥នាក់ប៉ុណ្ណោះ៕

WhatsApp Image 2017-01-01 at 9.51.33 AM WhatsApp Image 2017-01-01 at 9.50.18 AM WhatsApp Image 2017-01-01 at 9.50.20 AM WhatsApp Image 2017-01-01 at 9.50.22 AM WhatsApp Image 2017-01-01 at 9.50.23 AM WhatsApp Image 2017-01-01 at 9.50.25 AM WhatsApp Image 2017-01-01 at 9.50.27 AM WhatsApp Image 2017-01-01 at 9.50.38 AM WhatsApp Image 2017-01-01 at 9.50.48 AM WhatsApp Image 2017-01-01 at 9.50.52 AM WhatsApp Image 2017-01-01 at 9.50.56 AM WhatsApp Image 2017-01-01 at 9.50.59 AM WhatsApp Image 2017-01-01 at 9.51.01 AM WhatsApp Image 2017-01-01 at 9.51.02 AM