ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យការដ្ឋានបើកផ្លូវគ្រោង១ខ្សែ ក្នុងក្រុងពោធិ៍សាត់


អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យការដ្ឋានបើកផ្លូវគ្រោង១ខ្សែ ក្នុងក្រុងពោធិ៍សាត់ ដែលជាតម្រូវការ និងសំណូមពរប្រជាពលរដ្ឋ

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ខេត្តពោធិ៍សាត់មានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវកៅស៊ូ១០ខ្សែ ដើម្បីផ្លាស់ប្តូរពីផ្លូវគ្រួសក្រហម ទៅផ្លូវកៅស៊ូពីរជាន់ ប្រវែង ១២៥,៥គីឡូម៉ែត្រ ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទសិក្សាពីតម្រូវការជាក់ស្តែង ចាប់ពីឆ្នាំ២០១៧នេះតទៅ។

ការបញ្ជាក់របស់ ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ឯកឧត្តមដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យការដ្ឋានឈូសឆាយបើកផ្លូវគ្រោងលេខ២០៤ ទំហំ ៦x១៣០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១០៥ ទៅផ្លូវលេខ១០៦ ដែលជាតម្រូវការ និងសំណូមពរប្រជាពលរដ្ឋ ១៤គ្រួសារ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៃការឈូសឆាយបើកផ្លូវគ្រោងទាំង១៤គ្រួសារ និងអ្នកលក់ដូរនៅទីនោះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា មានផ្លូវគ្រោងមួយចំនួន ដែលរងផលប៉ះពាល់ដល់លំនៅដ្ឋានស្ទើរតែទាំងស្រុង ហើយប្រជាពលរដ្ឋបានសំណូមពរឲ្យបិទ ឯកឧត្តមនឹងបិទជូនព្រោះមិនមែនជាតម្រូវការ។ ជាក់ស្តែងផ្លូវគ្រោងលេខ២០៤ ទំហំ ៦x១៣០ម៉ែត្រ ដែលកំពុងឈូសឆាយបើកនេះ គឺស្របតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋហើយ ពីព្រោះជាតម្រូវការ ដូចនេះបងប្អូនត្រូវសម្រួល និងចូលរួមសហការគ្នាចាក់ដី នៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីងាយស្រួលឈូសបង្រៀបជូន។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ចំពោះផ្លូវកៅស៊ូនៅក្នុងក្រុងដែលពុំទាន់មាន ឯកឧត្តមសូមឲ្យបងប្អូនរងចាំសិន ដើម្បីគៀងគរ និងសន្សំថវិកា ធ្វើផ្លូវចាក់ប៉េតុងជាយុទ្ធសាស្ត្រទៅថ្ងៃខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់មានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវកៅស៊ូ១០ខ្សែ ដើម្បីផ្លាស់ប្តូរពីផ្លូវគ្រួសក្រហម ទៅផ្លូវកៅស៊ូពីរជាន់ ប្រវែង ១២៥,៥គីឡូម៉ែត្រ ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទសិក្សាពីតម្រូវការជាក់ស្តែង ចាប់ពីឆ្នាំ២០១៧នេះតទៅ។

ប្រជាពលរដ្ឋទាំង ១៤គ្រួសារ ដែលរងការប៉ះពាល់ បានថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលខេត្ត ដែលមានចំណាត់ការល្អ ក្នុងការដោះស្រាយបើកផ្លូវទៅតាមសំណូមពរ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋចេញចូលបានស្រួល ហើយនេះជាភ័ព្វសំណាងណាស់ ដែលប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ មានថ្នាក់ដឹកនាំប្រកប់ដោយគុណធម៌ ករុណាធម៌ និងដឹងពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ទាំងអស់គ្នា កាន់តែមានទំនុកចិត្តគោរពស្រលាញ់៕

WhatsApp Image 2017-01-12 at 8.47.59 PM WhatsApp Image 2017-01-12 at 8.47.21 PM - Copy WhatsApp Image 2017-01-12 at 8.47.22 PM - Copy WhatsApp Image 2017-01-12 at 8.47.24 PM - Copy WhatsApp Image 2017-01-12 at 8.47.25 PM - Copy WhatsApp Image 2017-01-12 at 8.47.26 PM - Copy WhatsApp Image 2017-01-12 at 8.47.27 PM - Copy WhatsApp Image 2017-01-12 at 8.47.28 PM - Copy WhatsApp Image 2017-01-12 at 8.47.29 PM - Copy WhatsApp Image 2017-01-12 at 8.47.31 PM - Copy WhatsApp Image 2017-01-12 at 8.47.38 PM - Copy WhatsApp Image 2017-01-12 at 8.47.43 PM - Copy WhatsApp Image 2017-01-12 at 8.47.44 PM - Copy WhatsApp Image 2017-01-12 at 8.47.45 PM - Copy WhatsApp Image 2017-01-12 at 8.47.46 PM - Copy WhatsApp Image 2017-01-12 at 8.47.47 PM - Copy WhatsApp Image 2017-01-12 at 8.47.48 PM - Copy WhatsApp Image 2017-01-12 at 8.47.48 PM WhatsApp Image 2017-01-12 at 8.47.49 PM - Copy WhatsApp Image 2017-01-12 at 8.47.50 PM - Copy WhatsApp Image 2017-01-12 at 8.47.50 PM WhatsApp Image 2017-01-12 at 8.47.51 PM - Copy WhatsApp Image 2017-01-12 at 8.47.52 PM WhatsApp Image 2017-01-12 at 8.47.53 PM WhatsApp Image 2017-01-12 at 8.47.54 PM WhatsApp Image 2017-01-12 at 8.47.55 PM WhatsApp Image 2017-01-12 at 8.47.56 PM WhatsApp Image 2017-01-12 at 8.47.57 PM WhatsApp Image 2017-01-12 at 8.47.58 PM