ព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ នៅស្នាក់ការគណបក្សប្រជាជន ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការគណបក្សឃុំ៥ឆ្នាំ និងលើកទិសដៅសម្រាប់ឆ្នាំ ២០១៧- ២០២២ ។ ក្រោមអធិបតីភាព ឯឧ, ម៉ក់ រ៉ា ប្រធានគណៈប្រចាំការ អនុប្រធានឝណៈកម្មាធិការឝណបក្សខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណបក្សឃុំក្បាលត្រាចចំនួន ៦៨២ នាក់ផងដែរ ។