ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សឃុំអន្សាចំបក់


ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមបក្សទាំងអស់ ត្រូវបើកបេះដូងឲ្យទូលាយ ដើម្បីផ្សាភ្ជាប់សុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសមាជិកបក្សចាស់ និងបន្ថែមសមាជិកបក្សថ្មី ដើម្បីរួបរួមគ្នាបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិ។

ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងនៅបរិវេណវត្តកោះរំដួល ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឱកាសឯកឧត្តមអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សឃុំអន្សាចំបក់។

ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម អឹុង គឹមលាង ប្រធានក្រុមការងារយុវជនខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញី ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ប្រធាន អនុប្រធានគណបក្សឃុំស្រុក ថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា គណបក្សតាមបណ្តាភូមិជាង ៥០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានដោះស្រាយសំណូមពររបស់ព្រះតេជគុណចៅអធិការវត្តកោះរំដួល ទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅទីនោះ និងបានបន្តសម្របសម្រួលទំនាស់កេរ្តិ៍ដីធ្លីបងប្អូនបង្កើត នៅក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ផងដែរ៕

WhatsApp Image 2017-01-14 at 5.00.21 PM WhatsApp Image 2017-01-14 at 5.00.25 PM WhatsApp Image 2017-01-14 at 5.00.27 PM WhatsApp Image 2017-01-14 at 5.01.17 PM WhatsApp Image 2017-01-14 at 5.01.19 PM WhatsApp Image 2017-01-14 at 5.02.02 PM WhatsApp Image 2017-01-14 at 5.02.03 PM WhatsApp Image 2017-01-14 at 5.02.09 PM WhatsApp Image 2017-01-14 at 5.02.17 PM WhatsApp Image 2017-01-14 at 5.02.22 PM WhatsApp Image 2017-01-14 at 5.02.26 PM WhatsApp Image 2017-01-14 at 5.02.34 PM WhatsApp Image 2017-01-14 at 5.02.45 PM WhatsApp Image 2017-01-14 at 5.03.09 PM WhatsApp Image 2017-01-14 at 5.03.10 PM WhatsApp Image 2017-01-14 at 5.03.20 PM WhatsApp Image 2017-01-14 at 5.03.32 PM WhatsApp Image 2017-01-14 at 5.04.20 PM WhatsApp Image 2017-01-14 at 5.04.23 PM WhatsApp Image 2017-01-14 at 5.04.31 PM WhatsApp Image 2017-01-14 at 5.04.52 PM WhatsApp Image 2017-01-14 at 5.06.16 PM WhatsApp Image 2017-01-14 at 5.26.09 PM