ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សសង្កាត់លលកស


ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សសង្កាត់លលកស

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សសង្កាត់លលកស។

អង្គសន្និបាទនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការបក្សធំអូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សសង្កាត់ក្រុង ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិជិត១០០០នាក់។

ក្នុងឱកាសនោះ ក៏មានការបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់លលកស ចំនួន ២៦នាក់ ដោយជ្រើសរើសតែ ៩នាក់ផងដែរ។

គួរបញ្ជាក់ថានេះជាលើកទី៥ហើយ ដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ លើសង្កាត់ចំនួន៥ នៃក្រុងពោធិ៍សាត់៕

WhatsApp Image 2017-01-15 at 9.37.45 AM WhatsApp Image 2017-01-15 at 9.37.46 AM WhatsApp Image 2017-01-15 at 9.37.48 AM WhatsApp Image 2017-01-15 at 9.37.51 AM WhatsApp Image 2017-01-15 at 9.37.56 AM WhatsApp Image 2017-01-15 at 9.38.02 AM WhatsApp Image 2017-01-15 at 9.38.07 AM WhatsApp Image 2017-01-15 at 9.38.18 AM WhatsApp Image 2017-01-15 at 9.38.23 AM WhatsApp Image 2017-01-15 at 9.38.27 AM WhatsApp Image 2017-01-15 at 9.38.32 AM WhatsApp Image 2017-01-15 at 9.38.35 AM WhatsApp Image 2017-01-15 at 9.38.39 AM WhatsApp Image 2017-01-15 at 9.38.42 AM WhatsApp Image 2017-01-15 at 9.38.46 AM WhatsApp Image 2017-01-15 at 9.38.50 AM WhatsApp Image 2017-01-15 at 9.38.52 AM WhatsApp Image 2017-01-15 at 9.38.55 AM WhatsApp Image 2017-01-15 at 9.39.04 AM WhatsApp Image 2017-01-15 at 9.39.07 AM WhatsApp Image 2017-01-15 at 11.18.18 AM WhatsApp Image 2017-01-15 at 11.18.19 AM WhatsApp Image 2017-01-15 at 11.18.20 AM WhatsApp Image 2017-01-15 at 11.18.21 AM WhatsApp Image 2017-01-15 at 11.18.22 AM WhatsApp Image 2017-01-15 at 11.18.23 AM WhatsApp Image 2017-01-15 at 11.18.25 AM WhatsApp Image 2017-01-15 at 11.18.26 AM