ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល


ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ តំណាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល សរុប៤១រូប និងប្រគល់ត្រាថ្មីជាផ្លូវការ ជូនមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។

ពិធីប្រកាសបញ្ចូលក្របខណ្ឌ និងប្រគល់ត្រាថ្មីជាផ្លូវការខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយបានការចូលរួម ពីអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីជំនាញដែលត្រូវប្រកាសបញ្ចូលយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ក្រមខណ្ឌមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បច្ចុប្បន្នមានចំនួន ១៧៣រូប ស្រី២៧រូប ក្នុងនោះខណ្ឌរដ្ឋបាលជលផល ដែលត្រូវប្រកាសបញ្ចូលមាន ១២រូប និងខណ្ឌរដ្ឋបាលព្រៃឈើ ដែលត្រូវប្រកាសបញ្ចូលមាន ២៩រូប៕

WhatsApp Image 2017-01-18 at 10.02.06 AM WhatsApp Image 2017-01-18 at 9.24.39 AM WhatsApp Image 2017-01-18 at 9.24.43 AM WhatsApp Image 2017-01-18 at 9.24.46 AM WhatsApp Image 2017-01-18 at 9.24.48 AM WhatsApp Image 2017-01-18 at 9.24.49 AM WhatsApp Image 2017-01-18 at 9.24.52 AM WhatsApp Image 2017-01-18 at 9.24.53 AM WhatsApp Image 2017-01-18 at 9.24.55 AM WhatsApp Image 2017-01-18 at 9.24.58 AM WhatsApp Image 2017-01-18 at 9.25.00 AM WhatsApp Image 2017-01-18 at 9.25.03 AM WhatsApp Image 2017-01-18 at 9.25.05 AM WhatsApp Image 2017-01-18 at 9.25.06 AM WhatsApp Image 2017-01-18 at 9.25.08 AM WhatsApp Image 2017-01-18 at 9.25.09 AM WhatsApp Image 2017-01-18 at 9.25.11 AM WhatsApp Image 2017-01-18 at 9.25.14 AM WhatsApp Image 2017-01-18 at 9.25.17 AM WhatsApp Image 2017-01-18 at 9.25.19 AM WhatsApp Image 2017-01-18 at 9.25.24 AM WhatsApp Image 2017-01-18 at 9.25.27 AM WhatsApp Image 2017-01-18 at 9.25.30 AM WhatsApp Image 2017-01-18 at 9.25.32 AM WhatsApp Image 2017-01-18 at 9.25.35 AM WhatsApp Image 2017-01-18 at 10.02.00 AM WhatsApp Image 2017-01-18 at 10.02.01 AM WhatsApp Image 2017-01-18 at 10.02.02 AM WhatsApp Image 2017-01-18 at 10.02.03 AM WhatsApp Image 2017-01-18 at 10.02.05 AM