ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូថ្នាក់ដឹកនាំ ខេត្តជីលីង នៃសាធារណៈរដ្ឋប្រជាមានិតចិន


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូថ្នាក់ដឹកនាំ ខេត្តជីលីង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក វ៉ាង នៅសាលប្រជុំបន្ទប់រងចាំសាលាខេត្ត។

ក្នុងកិច្ចជំនួបពិភាក្សាការងារខាងលើនេះ ធ្វើឡើងដើម្បីស្រាវជ្រាវបច្ចេកវិទ្យាកសិកម្ម និងទីផ្សារផលិតផលកសិកម្មក្នុងខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានទទួលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មុនម៉ោងការងាររដ្ឋបាល ព្រមទាំងបានផ្តល់ស្បៀង ដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រខ្វះខាតដាច់ពេលពិតប្រាកដផងដែរ។

WhatsApp Image 2017-01-19 at 6.39.08 PM WhatsApp Image 2017-01-19 at 6.39.03 PM WhatsApp Image 2017-01-19 at 6.39.04 PM WhatsApp Image 2017-01-19 at 6.39.05 PM WhatsApp Image 2017-01-19 at 6.39.06 PM WhatsApp Image 2017-01-19 at 6.39.07 PM