ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ដែលឈរជាប់ជាមួយបងប្អូនប្រជានេសាទ ត្រូវផ្សាភ្ជាប់ និងរួមសុខរួមទុក្ខជាមួយគ្នា ឲ្យដូចជាបងប្អូន និងក្រុមគ្រួសារតែមួយ កុំយកតួនាទីដែលមានទៅកៀបសង្កត់ប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីកិច្ចការពារ បរិស្ថាន ធនធានធម្មជាតិ ដែលដូនតាយើងបន្សល់ទុកឲ្យ។

ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងនៅសាលាស្រុកក្រគរ ក្នុងឱកាសឯកឧត្តម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ ជូនដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ ក្នុងកិច្ចការពារអភិរក្សឡូតិ៍នេសាទកំពង់ប្រាក់ សរុបជាង៥០នាក់។

ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោក ឡាយ វិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារយ៉ាងច្រើនកុះករ៕

WhatsApp Image 2017-01-20 at 10.52.54 AM WhatsApp Image 2017-01-20 at 10.52.46 AM WhatsApp Image 2017-01-20 at 10.52.47 AM WhatsApp Image 2017-01-20 at 10.52.48 AM WhatsApp Image 2017-01-20 at 10.52.49 AM WhatsApp Image 2017-01-20 at 10.52.50 AM WhatsApp Image 2017-01-20 at 10.52.51 AM WhatsApp Image 2017-01-20 at 10.52.52 AM