លោកជំទាវ ឯម ប៉ុណ្ណា និង លោកជំទាវ ហ៊ុន ចាន់ធី, និង លោកជំទាវ ឡុង ម៉ារី ខូយ សុខា បាននាំយកអំណោយទៅចែកជូនប្រជាជននៅស្រុកបាកាន


ដើម្បីចូលរួមអបអរសាទរបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ខ្មែរដ៏ធំនោះ ប្រតិភូមួយក្រុមដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់

និងជាសមាជិកាប្រតិបត្តិ,លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស,លោកជំទាវ ឡុងម៉ារី ខូយ សុខា អនុប្រធានកិត្តិយស ព្រមទាំងសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍សាលាខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត បានជួបសំណេះសំណាលនិងនាំយកអំណោយជូនស្ត្រីចាស់ជរាក្រីក្រគ្មានទីពឹងចំនួន ២០ នាក់នាព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ នៅសាលាស្រុកបាកាន។

អំណោយដែលបានចែកជូននាពេលនោះរួមមានៈ អង្ករចំនួន ២៥ គីឡូក្រាម,មី០១កេសតូច,ត្រីខ១០កំប៉ុង,ទឹកត្រី៦ដប,ទឹកដោះគោ២កំប៉ុង,សាប៉ូ២កញ្ចប់,ស្ករស០១គីឡូក្រាម និង ថវិកាចំនួន ៥មឺុនរៀល។

នៅព្រឹកថ្ងៃដដែលនោះប្រតិភូបានចុះសួរសុខទុក្ខ និងនាំអំណោយទៅចែកជូនអ្នកជំងឺ ដែលកំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកបាកានដែលមានទីតាំងស្ថិតក្នុងភូមិ

បឹងខ្នារ ចំនួន ៥៥ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា០១ ទឹកដោះគោ០២កំប៉ុង ស្ករស០២គីឡូក្រាម មី០៦កញ្ចប់ និងថវិកាចំនួន ២មឺុនរៀល។ ក្នុងនោះអ្នកឆ្លងទន្លេ និង ង្នកត្រៀមឆ្លងទន្លេចំនួន ០៨នាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានជួយថវិកាផ្ទាល់ខ្លួនបន្ថែម ក្នុងម្នាក់ៗចំនួន ១០០ ដុល្លា និង សារុង ចំនួន ០៤។ ដោយឡែកបុគ្គលិកពេទ្យចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបានសារុង០១ផងដែរ។

ចែកអំណោយនៅបាកាន ចែកអំណោយស្រុកបាកាន ជូនសារុងដល់បុគ្គលិកពេទ្យ ជំទាវ១ ជំទាវហ៊ុនចាន់ធី ថតមុខពេទ្យ ថតរូបរួម ថតរូបរួមជាមួយចាស់ៗ នៅមន្ទីរពេទ្យ នៅមន្ទីរពេទ្យបាកាន