លោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព អនុសាខាបណ្តាញជុំវិញខេត្ត នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់


ប្រកាសអនុសាខា និងបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ តាមបណ្តាមន្ទីរអង្គភាព ១៧៩រូប

(ពោធិ៍សាត់)៖ អនុវត្តទៅតាមសេចក្តីសម្រេចលេខ១៤ន.ក.សអ/ស ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្តីពីការបណ្តាមន្ទីរអង្គភាពទទួលស្គាល់សមាសភាព អនុសាខាបណ្តាញ ជុំវិញខេត្ត នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ សរុប១៧៩រូប ត្រូវបានធ្វើពិធីប្រកាសជារួម នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា តំណាងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្តនិងជាប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត។

លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែងថា សាខាសមាគមនារី បានធ្វើពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ អនុសាខាចំនួន៥ និងបណ្តាញ៤១ និងមន្ទីរអង្គភាពចំនួន២៧ ដែលមានសមាជិកសរុប១៧៩រូប ដែលបានប្រកាសទទួលស្គាល់នៅពេលនេះ រួមមានមន្ទីរកសិកម្មខេត្ត មន្ទីរប្រៃសណីយ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរការងារខេត្ត សាខាធនាគារខេត្ត សាលាដំបូងខេត្ត មន្ទីរវប្បធម៌ វិចិត្រសីល្បៈខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសង្គមកិច្ចខេត្ត មន្ទីរផែនការខេត្ត មន្ទីរសាធារណការខេត្ត មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សាខាពន្ធដាខេត្ត មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីររៀបចំដែនដីខេត្ត សាខារតនាគារខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរធម្មការខេត្ត មន្ទីទំនាក់ទំនងព្រឹទ្ធសភាខេត្ត មន្ទីរធនធានទឹកខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត សាខាកាកបាទក្រហមខេត្ត និងមន្ទីរគណបក្សខេត្ត ដោយមន្ទីរ និងអង្គភាពនីមួយៗ មាន៣រូប គឺប្រធាន១រូប និងអនុប្រធាន២រូប។

លោកជំទាវ ឯម ប៉ុណ្ណា បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាសមាកមនារី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ពន្ធ័បណ្តាញសមាគមនារី ឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាពស្ត្រី ជាពិសេសអំពីតួនាទីឋានៈ ចំណេះដឹងជំនាញ ក៏ដូចជាការចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហា និងតម្រូវការរបស់ស្ត្រី និងកុមារទូទាំងខេត្ត កាន់តែមានភាពរឹងមាំ។ ឯកឧត្តម និងលោកជំទាវ បានលើក ឡើងទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈប្រទេសជួបវិបត្តិនៃសង្គ្រាម បង្កឡើងដោយរបបប្រល័យពូជសាសន៍ ពល ពត។ រហូតមកដល់ពេលនេះសមាគមនារី បាននឹងកំពុងបំផុសបងប្អូន នារី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈអ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តីនិងកុមារ។ ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។ លោកជំទាវ បានសំណូមពរដល់បងប្អូននារីចូលរួមគ្រប់សកម្មភាព ទាំងការងារចាត់តាំង គ្រប់គ្រងសតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ល្បិចកលឆបោក ឃោសនាអកុសល របស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោកជំទាវមានជំនឿជឿជាក់ថា ការពង្រីកបណ្តាញសាមាគមនារីនាពេលនេះ ពិតជាមានអត្ថន័យជាប្រវតិ្តសាស្ត្រ ហេតុនេះសូមឱ្យបងប្អូននារីយើង ខិតខំប្រឹងប្រែង និងទទួលខុសត្រូវទាំងថ្នាក់ដឹកនាំអនុសាខា និងទាំងបណ្តាញនៃអង្គភាពនីមួយៗ ព្រម ទាំងធ្វើការផ្សព្វផ្សាយបានយល់ដឹង អំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនីធិ សម្រាប់ទ្រទ្រង់សកម្មភាពអនុសាខា និងជួយទៅដល់ជនងាយរងគ្រោះដោយប្រការផ្សេងៗ បានទាន់ពេលវេលា និងចំគោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

WhatsApp Image 2017-01-25 at 5.53.43 PM WhatsApp Image 2017-01-25 at 5.52.11 PM WhatsApp Image 2017-01-25 at 5.52.13 PM WhatsApp Image 2017-01-25 at 5.52.15 PM WhatsApp Image 2017-01-25 at 5.52.16 PM WhatsApp Image 2017-01-25 at 5.52.17 PM WhatsApp Image 2017-01-25 at 5.52.18 PM WhatsApp Image 2017-01-25 at 5.52.19 PM WhatsApp Image 2017-01-25 at 5.52.20 PM WhatsApp Image 2017-01-25 at 5.52.21 PM WhatsApp Image 2017-01-25 at 5.52.22 PM WhatsApp Image 2017-01-25 at 5.53.00 PM WhatsApp Image 2017-01-25 at 5.53.01 PM WhatsApp Image 2017-01-25 at 5.53.02 PM WhatsApp Image 2017-01-25 at 5.53.03 PM WhatsApp Image 2017-01-25 at 5.53.05 PM WhatsApp Image 2017-01-25 at 5.53.06 PM WhatsApp Image 2017-01-25 at 5.53.08 PM WhatsApp Image 2017-01-25 at 5.53.09 PM WhatsApp Image 2017-01-25 at 5.53.10 PM WhatsApp Image 2017-01-25 at 5.53.12 PM WhatsApp Image 2017-01-25 at 5.53.13 PM WhatsApp Image 2017-01-25 at 5.53.14 PM WhatsApp Image 2017-01-25 at 5.53.15 PM WhatsApp Image 2017-01-25 at 5.53.16 PM WhatsApp Image 2017-01-25 at 5.53.17 PM WhatsApp Image 2017-01-25 at 5.53.19 PM WhatsApp Image 2017-01-25 at 5.53.20 PM WhatsApp Image 2017-01-25 at 5.53.21 PM WhatsApp Image 2017-01-25 at 5.53.22 PM WhatsApp Image 2017-01-25 at 5.53.23 PM WhatsApp Image 2017-01-25 at 5.53.25 PM WhatsApp Image 2017-01-25 at 5.53.26 PM WhatsApp Image 2017-01-25 at 5.53.36 PM WhatsApp Image 2017-01-25 at 5.53.38 PM WhatsApp Image 2017-01-25 at 5.53.39 PM WhatsApp Image 2017-01-25 at 5.53.40 PM