ព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពលបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា ពុទ្ធាពិសេកសម្ពោធកាត់ខ្សែបូណ៍ ឆ្លងព្រះវិហារថ្មី វត្តរស្មីឈូកស ស្ថិតក្នុងភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងនោះឯកឧត្តម ស៊ុយ សែម បានសំណេះសំណាល់ជាមួយប្រជាពលរដ្ឋ លោកយាយលោតាដែលបានចូលរួមសរុបចំនួន១២០០នាក់ ហើយបានបំពាក់មេដៃ ចំនួនដប់គ្រឿងជូនដល់អ្នកដែលបានចូលរួមធ្វើអោយព្រះវិហារថ្មីនេះលេចចេញជារូបរាងឡើង។
បន្ទាប់មកឯកឧត្តម ស៊ុយ សែម បានប្រគេនបច្ច័យ៥,០០០,០០០រៀលដល់វត្តរស្មីឈូកសរសម្រាប់ពិធីបញ្ចុះខ័ណ្ឌសីមានេះ ហើយចូលបច្ច័យតាមទិសទាំង៨ចំនួន៣០០,០០០រៀលក្នុងមួយទិសៗ និងទិសសីមាកិលចំនួន៥០០,០០០រៀល ហើយឯកឧត្តមបានជូនលោកយាយលោកតា ចំនួន២០០នាក់ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន១០,០០០រៀល និងក្រណាត់សរមួយដុំ ជូនថវិការ១,០០០,០០០រៀលដល់ប្រជាការពារ និងកងកំលាំងប៉ូលីសព្រមទាំងជូនថវិការដល់ក្រុមរបាំនិងភ្លេងខ្មែរចំនួន៥០០,០០០រៀលផងដែរ។