មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ៥០០០នាក់ នាព្រឹកថ្ងៃទី 0៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បានមកជួបជុំគ្នានៅលើមណ្ឌលវប្បធម៌កោះសំពៅមាស ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីមកចូលរួមខួបអនុស្សារីយ៏លើកទី៦២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល
ខេត្តពោធិ៍សាត់ ឯកឧត្តម សេរី កុសល្យ និង លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រខេត្តពោធិ៍សាត់ ក៏មានវត្តមានក្នុង ឱកាសនោះដែរ ។