ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ដោយមានការចូលរួមពី លោកវរៈសេនីយ៍ឯក ឱ ហ៊ាង ស្នងការរងខេត្ត, លោក ប៊ិន វណ្ណា អភិបាលនៃគណៈអភិបាលស្រុកក្រគរ, លោក ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និង សុរិយាដីខេត្ត និង មន្ត្រីជំនាញដែលពាក់ព័ន្ធ បានចុះសម្របសម្រួលទំនាស់ដីលំនៅដ្ឋាន រវាងប្រជាពលរដ្ឋ ចំនួន ០៤គ្រួសារ ជាមួយឈ្មោះ លឹម ធីតា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅបរិវេណសាលាឃុំឈើតុំ ភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។