ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និង ចែកអត្តសញ្ញាណប័ណ្ណ


នាព្រឹកថ្ងៃទី២២,ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្ថិតក្នុងបរិវេណវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ឯ.ឧ ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី
ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន 2.282 ដល់ប្រជាពលរដ្ឋក្នុងឃុំបឹងខ្នារ ។ បន្ទាប់មក នៅម៉ោង9 កន្លះ ឯ.ឧបានបន្តដំណើរទៅជួបក្រុមបក្ស ក្នុងភូមិវត្តជ្រែដើម្បីរៀបចំអនុវត្តផែនការអភិវឌ្ឍន៍ភូមិដែលប្រជាជនបានលើកជាផែនការកន្លងមក ។

12239597_446767135530026_89237351194944847_n 12241548_446767082196698_3314243071990449315_n 12274396_446767182196688_2456911061926696238_n