អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨-២ ធ្នូ ២០១៥


បអរសាទរខួបអនុស្សាវរីយ៌លើកទី៣៧ ទិវាកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៥!
២ ធ្នូ ១៩៧៨ ជាថ្ងៃអ្វី ?

ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពត ពួកវាបានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្រ្គាម ៥ ឆ្នាំរួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីរដល់ឫសគល់ ។ ប្រជាជនកម្ពុជាជាង ៣ លាន ៣ សែននាក់ត្រូវបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ។ អ្នកនៅរស់ត្រូវដល់មាត់រណ្តៅនៃគ្រោះរលាយសាបសូន្យ បើគ្មានការជួយសង្រ្គោះទាន់ពេលទេនោះ ។
ចលនាបះបោរនៅភូមិភាគបូព៌ាគួបផ្សំនឹងកម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីរបប ប៉ុល ពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយទៅជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំអស់នេះបានធ្វើការឯកភាពគ្នាបង្កើតបានជា រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី ២ ធ្នូ ១៩៧៨ នៅឃុំឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ។
កងទ័ពបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ។

11094588_1595733784025833_2835941978789343663_n 12299110_851799718266172_5436835802951955541_n 12301698_851799678266176_2418610891889177794_n 12308327_851799674932843_6684550811247820120_n 12341341_851799684932842_6848579532821654833_n