លោកជំទាវ មាន សំអាន គណៈប្រតិភូគណៈកម្មការទី៨នៃព្រឹទ្ធសភាបានចុះមកខេត្តពោធិ៍សាត់


គណៈប្រតិភូគណៈកម្មការ ទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី ចំនួន ២០រូប បានអញ្ជើញមកបំពេញបេសកម្ម រយៈពេល ២ថ្ងៃ នៅខេត្តពោធិ៍សាត់ គឺនៅថ្ងៃទី ០១-០២ ខែ ធ្នូ ឆ្នាំ ២០១៥ ក្នុងគោលបំណងជួបពិភាក្សាជាមួយក្រុមប្រឹក្សា គណៈអភិបាល ដើម្បីស្តាប់របាយការណ៍សកម្មភាព នៃការអនុវត្តការងារ ប្រចាំឆ្នាំ២០១៥ និង លើកទិសដៅបន្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។
ជាមួយគ្នានោះ ប្រតិភូបានសិក្សាឈ្វេងយល់ ការអនុវត្តការងារ របស់មន្ទីរសុខាភិបាល មន្ទីរការងារ មន្ទីរសង្គមកិច្ច មន្ទីរកិច្ចការនារី និង អង្គការក្រៅរដ្ឋាភិបាល ដែលអនុវត្តការងារពាក់ព័ន្ធ ទៅនឹងវិស័យសុខាភិបាល ព្រមទាំងបន្តទៅកាន់ស្រុកវាលវែងបន្តទៀត ដើម្បីជួបពិភាក្សាជាមួយមន្ត្រីមណ្ឌលសុខភាពប្រម៉ោយ ក្រុមប្រឹក្សា គណៈអភិបាលស្រុក និង ប្រជាពលរដ្ឋចាស់ជរា ចំនួន ៣០គ្រួសារផងដែរ ។

12341597_1666278610328585_1263521844002297945_n 11183440_1666278550328591_1803744152699354997_n 12278664_1666278676995245_1214969893365890561_n 12299239_1666278680328578_6906618122336857506_n 12301577_1666278606995252_7816810298738572911_n 12310678_1666278553661924_7712849052394141391_n 12311263_1666278743661905_7959100708917036830_n 12313945_1666278736995239_2187467939482029316_n 12316652_1666278820328564_390579671308134516_n