ប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ព្យន៍ ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោកជំទាវ ឯម ប៉ុណ្ណា សមាជិកាប្រតិបត្តិ, លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស និង លោកស្រី ជុក សុផានី អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និង នាំយកអំណោយ ចែកជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និង ស្ត្រីសម្រាលកូន នៅមន្ទីរបង្អែកខេត្ត នារសៀលថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥ ។
ក្នុងឱកាសនោះប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ព្យន៍ខេត្តពោធិ៍សាត់ បានចែកអំណោយស្ត្រីដែលកើតមហារីកក្បាលជង្គុង មកពីឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៥០ម៉ឺនរៀល និង សម្ភារៈប្រើប្រាស់មួយចំនួន ។ ជាមួយគ្នានោះ ប្រតិភូបានចុះសួរសុខទុក្ខ ដល់អ្នកជំងឺ, ស្ត្រីសម្រាល និង ត្រៀមសម្រាល ចំនួន ២៨នាក់ ក្នុងម្នាក់ៗទទួលបាន សារុងម្នាក់ ២ ។ ដោយឡែកស្ត្រីដែលក្រីក្រត្រៀមសម្រាលម្នាក់ លោកជំទាវ ហ៊ុន ចាន់ធី ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០០ដុល្លារ និង សារុង ២ ផងដែរ ។
លោកជំទាវ ឯម ប៉ុណ្ណា និង ជំទាវ ហ៊ុន ចាន់ធី បាននាំអំណោយទៅចែកជូនដល់អ្នកជំងឺ
