ប្រជាជនខ្មែរយើង បានចេញចូលទឹកដីថៃ ដើម្បីទិញឥវ៉ាន់ នៅផ្សារណាត់ ជារៀងរាល់ថ្ងៃសៅរ៍ ចំនួន ១.៦៨៩នាក់ ក្នុងនោះស្រី ១.១៦២ នាក់ ដោយមធ្យោបាយធ្វើដំណើរ ម៉ូតូ ៧៩០គ្រឿង និង រថយន្ត ៩៣គ្រឿង វិលវិញល្ងាច ។
ដោយឡែកប្រជាជនថៃ និង ខ្មែរ រស់នៅថៃ សុំចេញចូលមកលេង និង រកស៊ីលក់ដូរ ក្នុងទឹកដីខ្មែរយើង មានចំនួន ១០៦នាក់ ក្នុងនោះស្រី ៥៨ នាក់ ដោយមធ្យោបាយធ្វើដំណើរ ម៉ូតូ ២ គ្រឿង និង រថយន្ត ៥២គ្រឿង វិលវិញល្ងាច ។
ជាងនេះទៅទៀតទាហានថៃ បានចូលមកទំនាក់ទំនងជាមួយមេបញ្ជាការវរៈ ៨២៥បានចំនួន ៥លើក ក្នុងគោលបំណងទំនាក់ទំនងល្អជាមួយគ្នា ។
នេះបើតាមរបាយការណ៍ ប្រចាំខែវិច្ឆិកា ស្តីពីការងារគ្រប់គ្រងច្រកព្រំដែន (កម្ពុជា-ថៃ)របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងកាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ៕