ព្រឹកថ្ងៃទី១៣-ធ្នូ-២០១៥ នៅទីស្នាក់ការ
គណបក្សប្រជាជនស្រុកក្រគរ ឯកឧត្ដម ខូយ សុខា
និងឯកឧត្ដម កែវ រតនៈ រួមនឹងសហការីបាន
អញ្ជើញជាគណ:អធិបតី និងថ្លែងសំណេះ
សំណាលផ្តល់គំនិតល្អៗមួយចំនួនដល់ក្រុម
ការងារ និងយុវជនក្នុងពិធីប្រកាសសុពលភាព
ថ្នាក់ដឹកនាំយុវជនថ្នាក់ភូមិ ឃុំ ស្រុក ទូទាំង
ស្រុកក្រគរ ចំនួន៣៥៣នាក់ ។ ការចូលរួម
ទាំងក្រុមការងារ និងយុវជនសរុបមានចំនួន
៧៥១នាក់ ។
ឯកឧត្តម ខូយ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធក្រុមការងារយុវជនថ្នាក់ភូមិ ឃុំ ស្រុក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
