លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិនបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងទទួលស្គាល់សមាសភាពសមាគមនារីកម្ពុជា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់


លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាស្រុកភ្នំក្រវាញមាន ០៧ឃុំ មានចំនួន ៦៤នាក់ នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សាលាស្រុកភ្នំក្រវាញ ។
គោលបំណង នៃរៀបចំបង្កើត និង ប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាសភាព សមាជិកភាពថ្នាក់ស្រុក ថ្នាក់ឃុំ និង ថ្នាក់ភូមិ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍ ទូទាំងខេត្តពោធិ៍សាត់ គឺដើម្បីឲ្យនារីនៅមូលដ្ឋានបានយល់ដឹង អំពីសិទ្ធិ និង តួនាទីភារកិច្ច របស់ខ្លួននៅក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈការមើលស្រាល ខ្វះជំនឿជឿជាក់ខ្លួនឯង បន្តខិតខំបង្កើនសមត្ថភាព និង យកអស់នូវកម្លាំងកាយចិត្ត ក្នុងការរួមចំណែកឲ្យបានទូលំទូលាយ ដើម្បីឈានទៅសម្រេចផែនការទាំងឡាយ ស្របតាមគោលការរបស់អាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងពិធីប្រកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកា ក្នុងស្រុកក្រគរ ចំនួន ៦៤នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និង សារុងម្នាក់១ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវផងដែរ ។
គួរបញ្ជាក់ផងដែរថា ៖ នារសៀល ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ នឹងបន្តអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាក្រុងពោធិ៍សាត់ ចំនួន ១៣៣នាក់ទៀត នៅក្នុងសាលប្រជុំរបស់មជ្ឈមណ្ឌលប៊ុនរ៉ានី ហ៊ុនសែន ខេត្តពោធិ៍សាត់ ៕

10550913_1670917436531369_6855362983603393132_n 11215799_1670917389864707_4365684352100981558_n 11225159_1670916956531417_1918019783913350783_n 12342555_1670917303198049_7031323214644542724_n 12342829_1670917213198058_498494070600533910_n 12347669_1670916949864751_711931407114669576_n 12348059_1670917343198045_2470568331057797534_n 12376473_1670917086531404_6839700047184969429_n 12376546_1670917139864732_1362555687323662186_n 12376558_1670917193198060_7495525935019083443_n 12390922_1670917353198044_3618745024108574696_n 12391243_1670916986531414_691586771562455530_n 12391331_1670917083198071_3126031838850279297_n 12391350_1670917169864729_3835654101616961079_n 12391802_1670916963198083_8609417983614507128_n 12392040_1670917199864726_6459613934081136110_n