លោកជំទាវ ឃឺម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គយ៉េនឌ័រ


នាព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់សេនជូរី នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី មានបើកវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគយេនឌ័រ និង ជំនាញសម្របសម្រួល សម្រាប់សិក្ខាកាម ដែលអញ្ជើញមកពី ៦ រាជធានីខេត្ត ប្រមាណ ៤០នាក់ ក្នុងនោះមាន រាជធានីភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ជុក សុផានី អភិបាលរងខេត្ត និង លោកស្រី ឈឹម ស៊ីណា ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាព ពីគោលគំនិតការវិភាគយេនឌ័រ និង ផ្តល់ចំណេះដឹង ពីជំនាញសម្របសម្រួល ដល់អ្នកចូលរួមជាសិក្ខាកាម អាចយកទៅប្រើប្រាស់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព ។ ជាងនេះទៅទៀតលទ្ធផលរំពឹងទុក្ខ សម្រាប់វគ្គបណ្តុះបណ្តាលនេះ គឺអាចឲ្យអ្នកចូលរួម មានសមត្ថភាពចំណេះដឹង ស្តីពីគោលគំនិត ការវិភាគយេនឌ័រមានការកើនឡើង, ទទួលបានចំណេះដឹង ស្តីពីជំនាញសម្របសម្រួល និង មានសមត្ថភាព និង ទំនុកចិត្ត ក្នុងការសម្របសម្រួល ។

920825_1672867263003053_535630631478764928_o 1401378_1672867253003054_1617085205464805627_o 12374905_1672867356336377_8039315713108266991_o 12375039_1672867246336388_1803064872386419718_o 12375191_1672867323003047_2020268489088596846_o