លោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានប្រគល់ផ្ទះពីរខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនក្រុមគ្រួសារលោកយាយព្រំ ហុក អាយុ៩០ឆ្នាំ និងលោកខាត់ ជេម អាយុ៤២ឆ្នាំ ដែលមានជីវភាពក្រីក្រ នៅខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។
នេះគឺជាផ្ទះទី៤៦ និង៤៧ ហើយដែលទើបសាងសង់រួចត្រូវប្រគល់ជូនប្រជាពលរដ្ឋខេត្តប៉ៃលិន។
លោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក៏បានឧបត្ថម្ភសម្ភារៈ ជាច្រើនមុខជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនជូនដល់ម្ចាស់ផ្ទះទាំងពីរផងដែរ។
ផ្ទះចំនួនពីរខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់ជនក្រីក្រ
