ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ហ៊ុន ចាន់ធី នារសៀលថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានអញ្ជើញចូលរួមអបអរសាទរ ពិធីបុណ្យណូអែល រំលឹកកំណើតព្រះយេស៊ូគ្រិស្ត នៅពហុកីឡាដ្ឋានខេត្ត ដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ពិធីនេះក៏មានការចូលរួមពី លោកឧកញ៉ា សៀ សុភ័ក្រ នាយកសមាគមព្រះគុណអស្ចារ្យ និង ជាអគ្គនាយកក្រុមហ៊ុន ជី អេសគ្រុប, អភិបាលរងនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង បងប្អូនប្រជាពលរដ្ឋដែលជាគ្រិស្តបរិស័ទប្រមាណ៦០០នាក់។ ពិធីបុណ្យណូអែល ជាពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយ ដែលត្រូវធ្វើឡើងទូទាំងពិភពលោក នៅថ្ងៃទី ២៥ ខែ ធ្នូ ជារៀងរាល់ឆ្នាំ ។ តាមអបិយជំនឿ ដែលមានតាំងពីយូរមកហើយថា ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកដល់ការចាប់កំណើតរបស់ព្រះយេស៊ូ ។ ចូលមកដល់សម័យទំនើបនេះ ពិធីបុណ្យណូអែលត្រូវបានធ្វើជាទូទៅ មិនថាអ្នកកាន់សាសនាគ្រិស្ត ឬសាសនាព្រះពុទ្ធឡើយ ដោយប្រារព្ធធ្វើឡើង ជាមួយនឹងការជូនកាដូឲ្យគ្នាទៅវិញទៅមក ក្នុងនោះមានការជូនពរមួយឈ្មោះ (Greeting Card) ។