លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាស្រុកកណ្តៀង ០៩ឃុំ មានចំនួន ១១២នាក់ នារសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សាលាស្រុកកណ្តៀង ។
បច្ចុប្បន្ននេះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍ ទូទាំងខេត្តពោធិ៍សាត់ កំពុងត្រូវបានរៀបចំបង្កើត និង ប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាសភាព សមាជិកភាពថ្នាក់ស្រុក ថ្នាក់ឃុំ និង ថ្នាក់ភូមិ ក្នុងគោល បំណង ធ្វើឲ្យនារីនៅមូលដ្ឋានបានយល់ដឹង អំពីសិទ្ធិ និង តួនាទីភារកិច្ច របស់ខ្លួននៅក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈការមើលស្រាល ខ្វះជំនឿជឿជាក់ខ្លួនឯង បន្តខិតខំបង្កើនសមត្ថភាព និង យកអស់នូវកម្លាំងកាយចិត្ត ក្នុងការរួមចំណែកឲ្យបានទូលំទូលាយ ដើម្បីឈានទៅសម្រេចផែនការទាំងឡាយ ស្របតាមគោលការរបស់អាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងពិធីប្រកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកា ក្នុងស្រុកកណ្តៀង ចំនួន ១១២នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និង សារុងម្នាក់១ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ។ ជាងនេះទៅទៀត លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមក្នុងកម្មវិធី ក៏បានឧបត្ថម្ភថវិកា សម្រាប់ព្យាបាលកុមារ ដែលមានជំងឺខ្លនមួយចំនួនផង