អតីតមន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ ក្នុងក្រុងពោធិ៍សាត់ ប្រមាណ ៨០០នាក់ កាលពីរសៀល ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៦ បានទទួលការឧបត្ថម្ភ និង លើកទឹកចិត្តពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ ក្នុងឱកាសអបអរសារទរទិវាជ័យជំនះ ៧មករា និង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៦ ដែលរៀបចំឡើងដោយរដ្ឋបាលសាលាខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច និង សាលាក្រុង នៅមណ្ឌលវប្បធម៌កោះសំពៅមាស ។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់ផងដែរ ។
នៅក្នុងពិធីនោះ ឯកឧត្តមរួមជាមួយថ្នាក់ដឹកនាំ បានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិល ប្រមាណ ៨០០នាក់ ក្នុងម្នាក់សារុង ២ និង ថវិកា ៧ម៉ឺនរៀល ចំពោះសារុងជាអំណោយ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី ដោយឡែកថវិកា ជាអំណោយរបស់ ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ រួមជាមួយ ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និង ជាប្រធាក្រុមការងារចុះជួយស្រុកក្រគរ ៕