ព្រឹកថ្ងៃទី០៨.០១.២០១៦ ឯ.ឧ ស៊ុយ សៃម សមាជិកគណគណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត ពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ពិធី មិទ្ទិង អបអរសាទរខួបអនុស្សាវរីយ៍លើកទី37 ថ្ងៃជ័យជំនេះ7 មករា ដែលប្រារព្ធធ្វើនៅស្នាក់ការគណបក្សប្រជាជន ស្រុក កណ្តៀង។ កម្មវិធីនេះមានការប្រគំតន្ត្រី ហូបបាយសាមគ្គី និងរាំកំសាន្តយ៉ាងសប្បាយទៀតផង ទោះបីមានភ្លៀងខ្លះៗក៏ដោយ។