សាខាកាកបាទក្រហមខេត្តស្ទឹងត្រែងបាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខ


សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងដឹកនាំដោយប្រធានគណ:កម្មាធិការសាខា អមដំណើរដោយសមាជិក សមាជិកា បាននាំយកអំណោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខដល់សាច់ញាតិគ្រួសារសពឈ្មោះ សំ សុខេង អាយុ២៥ឆ្នាំ ត្រូវជាប្តី និងប្រពន្ធឈ្មោះ សៃ ស្រម៉ៃ អាយុ២៣ឆ្នាំនៅភូមិកាតូត ឃុំកុំភុុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលទើបនឹងរៀបការបានចំនួន៤ថ្ងៃ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នៅខាងកើតរង្វង់មូលអូរពងមាន់។
អំណោយរួមមាន ៖
អង្ករ៥០គីឡូក្រាម, មី២កេស, ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ២យួរ, ទឹកត្រី១យួរ, ទឹកសីុអីុវ១យួរ, កន្ទេល១, ឃីត១កញ្ចប់, និងថវិកាមួយចំនួន ៕

12573026_928611660527623_4497754936807904339_n 1239756_928611527194303_6899475631829367283_n 12510464_928611553860967_6985515254712694069_n