សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក ភីថឺហ្សារតូ


នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ភីថឺ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីការបរទេសហុងគ្រី និងក្រុមគណប្រតិភូ (Hungary) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Peter Szijjarto បានសំដែងនូវការអបអរសាទរ ចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន ជាពិសេសនាំមកនូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ហុងគ្រី ធ្លាប់បានជួយកម្ពុជាពីមុន ហើយពេលនេះបានបើកការិយាល័យទំនាក់ទំនងពាណិជ្ជកម្មនៅកម្ពុជា និងបានចុះហត្ថលេខាជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានោះ ហុងគ្រី បានបើកធនាគាដើម្បីផ្ដល់ឥណទាននៅកម្ពុជា។ ប្រទេសទាំងពីរកំពុងមានសក្តានុពលច្រើនដែលអាចសហការជាមួយគ្នាបាន ក្នុងនោះភាគីហុងគ្រីក៏មានចំណាប់អារម្មណ៍និងចង់សហការនិងជួយកម្ពុជាលើវិស័យមួយចំនួនដូចជា បច្ចេកវិទ្យានៃការគ្រប់គ្រងទឹក កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័នជាដើម ។ ចំពោះការអភិវឌ្ឍន៍ធនធានមនុ្សស ហុងគ្រីបានសន្យាបន្តផ្ដល់អាហារូបករណ៍យ៉ាងហោចណាស់ចំនួន១៥ ក្នុងមួយឆ្នាំៗដល់កម្ពុជា។

12553086_938837209498110_4259934609904261011_n 12439133_938837249498106_1702470096762150362_n 12507344_938837686164729_3718095048859384173_n 12524042_938837072831457_7526681896311689040_n 12524042_938837172831447_7803004410252799193_n 12540947_938837419498089_2340219977057862343_n