លោក William A. Heidt ដែលទើបនិងមកកាន់តំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា


លោក William A. Heidt ដែលទើបនិងមកកាន់តំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងប្តេជ្ញានៅចំពោះអា     ជ្ញាធរ និងសិស្សនៅក្នុងខេត្តពោធិ៍សាត់ថា លោកនឹងខិតខំកៀងគរ បញ្ចុះបញ្ចូលអ្នកវិនិយោគអាមេរិក ឲ្យបណ្តាក់ទុនរកស៊ី នៅ កម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ផងដែរ។
លោក William A. Heidt បានបញ្ជាក់យ៉ាងដូច្នេះ នៅចំពោះមុខ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណ៨០០នាក់ ក្នុងវិទ្យាល័យពោធិ៍សាត់ នាសប្តាហ៍ កន្លងទៅនេះ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា អាមេរិក គឺជាទីផ្សារធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ហើយលោកនឹងបញ្ចុះបញ្ចូលវិនិយោគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ជាពិសេសខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗរបស់អាមេរិកតិចតួចនៅឡើយកំពុងវិនិយោគនៅកម្ពុជា។
លោកបានថ្លែងថា «យើងនឹងពន្យល់វិនិយោគិនអាមេរិក អំពីគោលការណ៍រកស៊ីនៅកម្ពុជាថា តើមានលក្ខណៈដូចម្តេចខ្លះ ដើម្បីឲ្យពួកគេមកវិនិយោគនៅកម្ពុជា»។
លោក William A. Heidt ត្រូវបានគេមើលឃើញថា ជាឯកអគ្គរដ្ឋទូតអាមេរិក ហាក់មានទស្សនវិជ្ជមានច្រើន ចំពោះកម្ពុជា ផ្ទុយពី ឯកអគ្គរដ្ឋទូតអាមេរិកកន្លងទៅ ដែលតែងមានភាពរកាំរកួសជាមួយមន្រ្តីរាជរដ្ឋាភិបាល។ តាមរយៈបេសកកម្មការទូតរបស់លោក William A. Heidt គេរំពឹងថា ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងវិវឌ្ឍទៅរកភាពល្អប្រសើរមួយកម្រិតទៀត៕

12485905_1683063565316756_5202184715058718471_o 12486073_1683063645316748_2503470013886215463_o 12487033_1683063568650089_5821450033095199248_o 12593495_1683063641983415_1212202960512991495_o 12615299_1683063741983405_1846045096311068266_o 12622188_1683063671983412_1932681463771967811_o