បងប្អូនជនរួមជាតិជាទីគោរព!


បងប្អូនជនរួមជាតិជាទីគោរព!
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បងប្អូនមកលើសុខភាពរបស់ខ្ញុំ។ បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យសាំងកាពួ និង កម្ពុជាយើង។ គ្រូពេទ្យបានកំណត់ច្បាស់ថាសុខភាពខ្ញុំល្អណាស់ ទោះខ្ញុំអាយុច្រើនជាងមុនក្តី។ គ្មានប្រភេទជម្ងឺណាមួយដែលត្រូវបារម្ភនោះទេ។ គ្រូពេទ្យសប្បាយចិត្តដោយឃើញខ្ញុំឈប់ជក់បារីដែលជាផ្នែកមួយនៃភាពប្រសើរនៃសុខភាពរបស់ខ្ញុំ។ ក្រុមគ្រូពេទ្យបង្ហាញនូវការរីករាយដោយឃើញកម្លាំងដៃកម្លាំងជើងខ្ញុំនៅខ្លាំងក្នុងឋានះជាកីឡាករវាយកូនគោល។
គ្រូពេទ្យស្នើរឱ្យខ្ញុំបន្ថែមការហាត់ប្រាណដោយការហែលទឹក តែខ្ញុំប្រាប់គាត់វិញថាផ្ទះខ្ញុំអត់មានអាងហែលទឹកទេ។ ខ្ញុំប្រាប់គាត់ថាអាចបង្កើនពេលវាយកូនគោល ប្រសិនមានពេល តែខ្ញុំត្រូវសុំការអនុញ្ញាតិពីចៅៗ និងប្រពន្ឋខ្ញុំសិន ព្រោះចៅៗខ្ញុំមានពេលមករកជីតាតែថ្ងៃសំរាកពីការរៀនរបស់ពួកគេ ឯខ្ញុំក៏ត្រូវការជួបចៅៗដែរ។
សុខភាពល្អខ្ញុំនិងបន្តរការពារសន្តិភាព និងជុំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម បំរើដល់ជាតិនិងប្រជាជនយើងជាបន្តទៀត៕

12573878_941229792592185_2812304717498462167_n 12439505_941229675925530_8576091987178749144_n 12509772_941229669258864_886656585304199161_n 12509892_941229739258857_248487392899671279_n 12510256_941229645925533_1001557304067526967_n 12512709_941229785925519_7775515538193572697_n 12522977_941229812592183_5748256689631510485_n 12540832_941229635925534_5554879364731133345_n 12565484_941229819258849_7499905427327286103_n 12565569_941229749258856_224328672455788152_n