សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធសមិទ្ធផលក្នុងវត្តសំរោងអណ្តែត


ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សមេ្តចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមុនីសាគរ (ហៅវត្តសំរោងអណ្តែត)។ អញ្ជើញចូលរួមនាឱកាសនោះដែរ រួមមាន សមាជិកា សមាជិកព្រឹទ្ធសភា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថា្នក់ដឹនាំនៃអគ្គលេខាដ្ឋានព្រឹទ្ធសភា សាលារាជធានី សាលាខណ្ឌទាំង១២ សប្បុរសជន ក្នុងនិងក្រៅប្រទេស និងប្រជាពលរដ្ឋ យុវជនយុវនារី ប្រមាណជាង៣០០០នាក់។
បន្ទាប់ពីបានអញ្ជើញកាត់ខ្សែបូរ នៅមុខក្លោងទ្វារវត្ត និងបានអញ្ជើញទស្សនា សមិទ្ធផលនានាដែលរួមមាន៖ សាលាកាន់បិណ្ឌ កុដិថ្មី ស្រះគូស្រីមានជ័យ ស្រះគូប្រុសមានជ័យ ខ្លោងទ្វារធំចំនួន០២ ខ្លោងទ្វារតូច ចំនួន០៣ សួនច្បារ ស្ពានឈើ ស្ពានមាស ស្ពានប្រាក់ និងអាងស្តុក ទឹក សម្រាប់ស្រង់ទឹកព្រះ ពេលចូលឆ្នាំថ្មី….. និងក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស អំពីប្រវត្តិកកើតវត្តសំរោងអណ្តែត និងសមិទ្ធផលយ៉ាងច្រើនក្នុងវត្តកន្លងមក … សម្តេចភក្តី ក៏បានផ្តល់កិត្តិយសមានប្រសាសន៍ សំណេះសំណាល ជាមួយអង្គពិធី ដោយបានលើកសរសើរ អំពីការរីកចំរើនខាងវិស័យ ព្រះពុទ្ធសាសនា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ព្រះគ្រួចៅអធិការវត្ត គណៈ កម្មការអាចារ្យវត្តគ្រប់ជំនាន់ ពិសេសក្នុងជំនាន់ដែលព្រះសាក្យវង្ស គតិបណ្ឌិត រ័ត្ន សារឿន ទទួលជាព្រះចៅអធិការ រួមទាំងការចូលរួមរបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ក្នុង និងក្រៅប្រទេសផងដែរ ដែលបង្ហាញពីស្មារតីចែករំលែក សាមគ្គីជួយគ្នា ដើម្បីរួមចំណែកក្នុងការលើកតម្កើង វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ…។
ក្នុងឱកាសដ៏មហាឡាឫកនោះដែរ សម្តេចភក្តី បានផ្តល់កិត្តិយសបំពាក់ជូននូវគ្រឿងឥស្សរិយយស “ជាតូបការ” ប្រគេនព្រះគ្រូចៅអធិការវត្ត និងគ្រឿងឥស្សរិយយសផ្សេងៗទៀត ជូនដល់សប្បុរសជន និងអ្នកមានស្នាដៃ ក្នុងការងារកសាងសមិទ្ធផល ក្នុងវត្តនិងចំពោះប្រទេសជាតិ សរុបចំនួន ២៦រួប ផងដែរ។
នៅទីបញ្ចប់សម្តេចភក្តី បាននាំនូវបច្ច័យរបស់ព្រឹទ្ធសភា ចំនួន ២០លានរៀល សំរាប់រួមចំណែកកសាងសមិទ្ធផលក្នុងវត្តបន្តទៀត និងនាំនូវបច្ច័យរបស់សប្បុរសជនចំនួន ៨០លានរៀល ដែលក្នុងនោះ ៦០លានរៀល សំរាប់ការកសាងក្នុងវត្ត និង ២០ លានរៀល សំរាប់ឧបត្ថម្ភការរៀបចំពិធីនាពេលនោះ ៕

940856_570376923127195_3026913243487533776_n 1910412_570376723127215_1661103821988122703_n 1929988_570376999793854_4500640991669553795_n 12472248_570376599793894_6780763438205471747_n 12495173_570376899793864_3622859286816488982_n 12565455_570376889793865_4870430425489247528_n 12631304_570376566460564_5526076391105691823_n 12642679_570376956460525_556946685919401264_n 12642936_570376583127229_6029680610974173764_n 12647290_570376609793893_897222486751881026_n 12651106_570376849793869_4045957668195385956_n 12662451_570376869793867_4425825403149508443_n