ឯកឧត្តម ខូយ សុខា និង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាសភាពថ្នាក់ដឹកនាំយុវជនក្រុងពោធិ៍សាត់


ឯកឧត្តម ខូយ សុខា និង ឯកឧត្តម ម៉ៅ ធនិន ៖ យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស
មានប្រសាសន៍សំណេះសំណាល ជាមួយយុវជនជំនាន់ក្រោយ ក្នុងឱកាសប្រកាសសុពលភាព សមាសភាពថ្នាក់ដឹកនាំក្រុមការងារយុវជនក្រុងពោធិ៍សាត់ ចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ នាល្ងាចថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើរទៅដល់យុវជនក្រុងពោធិ៍សាត់ ត្រូវធ្វើយ៉ាងណាឲ្យសក្តិសមជាអ្នកកាន់ជើងធូប បន្តវេនដល់គណបក្ស ។
ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គីសនីកម្ពុជា និង ជាប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ បានឲ្យដឹងថា ៖ នេះជាចុងបញ្ចប់ បន្ទាប់ពីក្រុមការងារយុវជនខេត្ត បានធ្វើពិធីប្រកាសសុពលភាព សមាសភាព ថ្នាក់ដឹកនាំក្រុមការងារយុវជនថ្នាក់ស្រុក ឃុំ និង ភូមិ រួមមាន ៖ ស្រុកបាកាន ស្រុកក្រគរ ស្រុកកណ្តៀង ស្រុកវាលវែង និង ស្រុកភ្នំក្រវាញ រួចមកហើយកាលពីចុងឆ្នាំ ២០១៥ និង ដើមឆ្នាំ ២០១៦នេះ ។ ឯកឧត្តម បានលើកទៀតថា ដោយទទួលបានលិខិតលេខ ៥ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៥ សេចក្តីណែនាំ របស់ប្រធានក្រុមការងារយុវជនខេត្ត និង គណបក្សខេត្ត ស្តីពីរចនាសម្ព័ន្ធក្រុមការងារយុវជនក្រុងពោធិ៍សាត់មានចំនួន ២២៤នាក់ ក្នុងនោះថ្នាក់ក្រុង ០៥នាក់ ថ្នាក់សង្កាត់ ២១នាក់ និង ថ្នាក់ភូមិ ១៩៨នាក់ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងថា ៖ យុវជនគប្បីខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមសហការរវាងមនុស្សចាស់ និង យុវជនជំនាន់ក្រោយ អនុវត្តន៍តាមកម្មវិធីនយោបាយរបស់បក្ស ឈានទៅដណ្តើមយកជោគជ័យក្នុងពេលខាងមុខ ដើម្បីបន្តកាន់ជើងធូប របស់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលទាក់ទងទៅនឹងថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលបានរំដោះឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង បញ្ជាក់ពីការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេល ៣៧ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ៖ ការជួបជុំគ្នានៅពេលនេះ គឺមានគោលបំណងប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារយុវជនថ្នាក់ក្រុង សង្កាត់ និង ភូមិ ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីបានប្រារព្ធធ្វើជាបន្តបន្ទាប់ នៅស្រុកបាកាន ក្រគរ កណ្តៀង វាលវែង និង ស្រុកភ្នំក្រវាញរួចមកហើយ ។ ការចងក្រងរចនាសម្ព័ន្ធយុវជននេះឡើង ងាយស្រួលក្នុងការងារគ្រប់គ្រង ដឹកនាំជម្រុញការអភិវឌ្ឍន៍នៅមូលដ្ឋាន ។ ទាំងអស់នេះ ក៏ទាមទារឲ្យយុវជនក្រោយ កុំមានការស្ទាក់ស្ទើរ កុំរើសអើង ត្រូវមានឆន្ទះអង់អាច តស៊ូឧស្សាព្យាយាម និង ត្រូវបានប្រជាពលរដ្ឋ គោរពស្រឡាញ់នៅក្នុងមូលដ្ឋាន ។ ឯកឧត្តមបានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយនេះ ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតស្អំ ធ្វើយ៉ាងណាឲ្យដូចយុវជនសម័យមុន ដែលមកដល់ពេលនេះ មួយចំនួនត្រូវបានចូលនិវត្តន៍ជាបន្តបន្ទាប់ ។ តែទោះជាយ៉ាងនេះក៏ដោយ យុវជនជំនាន់មុន បានបង្ហាញចំណេះដឹង បទពិសោធន៍ដែលមានទាំងប៉ុន្មាន ផ្តល់ទៅឲ្យអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រនូវបទពិសោធន៍ពីអ្នកជំនាន់មុន នេះគឺជាគុណធម៌នៃប្រជាជាតិខ្មែរយើង ។ យុវជនជំនាន់ក្រោយត្រូវយកបទពិសោធន៍ទាំងអស់នោះ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ និង ប្រជាជនយើងទាំងមូល ។
ក្នុងខណៈនោះក៏មានរៀបចំពិសាបាយសាមគ្គី និង រាំលេងកម្សាន្ត រហូតដល់ម៉ោង ៨យប់ផងដែរ ៕

12645108_936707189710243_5464238440434083158_n 12646951_936708303043465_5244303972550764664_n 12647223_936707946376834_6573775652530277006_n 12650950_936707359710226_235947645085612776_n 12651029_936707533043542_6689489421632279362_n 12651290_936707696376859_7653223867344751797_n 12654160_936707836376845_2668731467680925583_n 12654254_936708193043476_7080085830138863156_n 12654260_936707409710221_3049605290434956257_n 12654688_936707649710197_1608863770434102715_n 12661828_936708019710160_3825588387898696152_n 12661925_936707876376841_1421023004151141394_n 12662027_936708093043486_221330758723317732_n 12662457_936708026376826_6325839863115016148_n 12662644_936707713043524_7203530990512051511_n 12669525_936707729710189_5340900595977996191_n 12669539_936707789710183_8940618273225342545_n 12669667_936708253043470_8143777894328250526_n 12670241_936707956376833_141042297487777498_n 12670426_936707536376875_360834373176171644_n 12670433_936707663043529_3823989036916876043_n 12670560_936707316376897_9031394783836654429_n 12670860_936708126376816_5644211050011457930_n 12670874_936707326376896_2715896742119969976_n 12592193_936708056376823_8523796543227672373_n