រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវហេដ្ឋារចនាសម្ព័ន គមនាគមន៍ជាបន្តបន្ទាប់ទៀត


រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវហេដ្ឋារចនាសម្ព័ន គមនាគមន៍ជាបន្តបន្ទាប់ទៀតដើម្បីបង្កលក្ខណះងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ ដែលនៅសល់ ប្រវែង០៤គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់លម្តុំវត្តក្តីតាកុយ ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។
គំរោងនៃការស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលគាំទ្រក្នុងការស្ថាបនាផ្លូវនេះ បន្ទាប់ពីបានជួយទាំងផ្លួវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង ។
តាមរយៈដៃគូអភិវឌ្ឍន៍ សមិទ្ធិផលនិងគម្រោងផ្លូវដែលមានស្រាប់ គឺកំពុងពង្រីកតភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើនដែលផ្តល់នូវភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអោយកាន់តែរីកលូតលាស់ ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។ សូមប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ គោរពសច្បាប់ចរាចរ និងយោគយល់ អធ្យាស្រ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

12717785_952213428160488_3784506855590591222_n 12650807_952213288160502_8580816087838212651_n 12651013_952213371493827_9077172739291556297_n 12662453_952213291493835_1199844960803814915_n 12662647_952213374827160_579273218378621042_n 12670150_952213438160487_8851470014132322026_n 12687894_952213378160493_4475627956961620156_n 12705222_952213321493832_600445392712106634_n 12705466_952213284827169_5993573750663352651_n 12705785_952213324827165_7061700560678328571_n 12717332_952213441493820_5033670795040274683_n 12717369_952213331493831_4731883937367441902_n